លោក សួន សេរីរដ្ឋា ថ្លែងអំណរគុណ…

✎ អត្ថបទដោយ: Brocheareast KH
804

ខ្ញុំបាទនិងភរិយា ព្រមទាំងបងប្អូនក្រុមញ្ញាត្តិសាលោហិត សូមគោរពអរគុណ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទកម្ពុជា ដែលបានផ្ញើរសារចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារយើងខ្ញុំ ក្នុងឱកាសនៃយើងខ្ញុំទាំងអស់គ្នា បាត់បង់អ្នកម្តាយជាទីគោរពស្រលាញ់របស់យើងខ្ញុំគឺ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ឃឹន សុង នាពេលនេះ ។

កាយវិកាប្រកបដោយសេចក្តីគោរពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ដែលបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារខ្ញុំបាទយើងខ្ញុំនាពេលនេះ យើងខ្ញុំសូមគោរពនិងអរគុណដ៏ខ្ពង់ខ្ពស់បំផុត ។

សូម ឯកឧត្តមបណ្ឌិតសភាចារ្យប្រកបដោយពុទ្ធពរ ៤ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ…

—-

 

អត្ថបទទាក់ទង