ឧត្តមសេនីយ៍ទោ ខូវ ឆាយ សរសេរថ្លែងអំណរគុណ និងសូមអរគុណចំពោះការផ្តល់សេចក្តីទុកចិត្តពីអង្គគណកម្មការប្រតិបត្តិ និងបងប្អូនប្រជាពលរដ្ឋដែលគាំទ្រគុនខ្មែរទាំងអស់។

✎ អត្ថបទដោយ: Brocheareast KH
686

ឧត្តមសេនីយ៍ទោ ខូវ ឆាយ បានសរសេរថ្លែងអំណរគុណ និងសូមអរគុណចំពោះការផ្តល់សេចក្តីទុកចិត្តពីអង្គគណកម្មការប្រតិបត្តិ និងបងប្អូនប្រជាពលរដ្ឋដែលគាំទ្រគុនខ្មែរទាំងអស់។

លោកបន្តថា ខ្ញុំប្តេជ្ញានឹងពុះពារគ្រប់ឧបសគ្គ ដើម្បីចូលរួមជាមួយបងប្អូនទាំងអស់គ្នា ដឹកនាំនាវាគុនខ្មែរមួយនេះអោយរីកចំរើនឈានឡើងដល់កំរិតពិភពលោក មិនអោយចាញ់ប្រទេសជិតខាងយើងឡើយ។
អោយតែយើងរួបរួមគ្នា ចាប់ដៃគ្នា ឈលើស្មារតីដើម្បីផលប្រយោជន៍រួម ខ្ញុំជឿជាក់ថាយើងនឹងអាចធ្វើបានជាក់ជាមិនខាន។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ខូវ ឆាយ ត្រូវបានតែតាំងជាប្រធានសហព័ន្ធគុនខ្មែរ ជំនួសឯកឧត្តម តែម  មុឺន ។

ប្រជាជាពលរដ្ឋ និងអ្នកនិយមតាមដានកីឡា ប្រដាល់ជាពិសេសគុនខ្មែរ នាំគ្នាអបអរសាទរ ចំពោះលោក ដែលជាយុវជនឆ្នេីម ដែលតែងតែនិយាយការពិត ហេីយធ្វេី និងជ្រោមជ្រែងវិស័យគុនខ្មែរកន្លងមករហូត ទទួលបានការទុកចិត្តគាំទ្រពីសំណាក់ថ្នាក់ដឹកនាំ និងទទួលបានដំណែងមួយនេះ ៕

#សារព័ត៌មានប្រជារាស្ត្រ #ខូវឆាយ

អត្ថបទទាក់ទង
It seems we can't find what you're looking for.